Book cover

ព្រះ​វិញ្ញាណ​បរិសុទ្ធ

សៀវភៅ​ចម្រៀង​កុមារ​នៃ, 56


0:00 0:00
Introduction
All Verses

១. ពេល​ព្រះគ្រីស្ទ​នៅផែនដី​ ទ្រង់​សន្យា​នឹង​បញ្ជូន ព្រះវិញ្ញាណ​ឲ្យ​មក​លួងលោម​យើង ជា​មិត្ត​យើង​ដ៏អស់កល្ប ។ ព្រះវិញ្ញាណបរិសុទ្ធ​ខ្សឹប ​ដោយ​សំឡេង​រហៀង ។ ជាសាក្សី​នៃព្រះ​និង​ព្រះគ្រីស្ទ ​ឲ្យដួងចិត្ត​បានរីករាយ ។

២. ហើយ​ពេល​យើង​បាន​បញ្ជាក់ ដោយ​អំណាច​បព្វជិតភាព ព្រះវិញ្ញាណ​បាន​ប្រទាន​ដល់​យើង ឲ្យដឹកនាំ​យើង​រាល់​ថ្ងៃ ។ សូម​ឲ្យ​ខ្ញុំ​ស្ដាប់​តាម​ជានិច្ច សំឡេង​តូច​រហៀង ។ ដោយ​ពន្លឺ​ទ្រង់​ខ្ញុំ​នឹង​ធ្វើ​ត្រូវ រាល់​ពេល​ខ្ញុំ​បានជ្រើសរើស ។