Book cover

ចំពោះ​សម្រស់​នៃ​ផែនដី

ទំនុក​តម្កើង, 41


0:00 0:00
Introduction
All Verses

១. ចំពោះសម្រស់នៃផែនដី ចំពោះសម្រស់នៃផ្ទៃមេឃ ចំពោះក្តីស្នេហ៍ពីកំណើត ដែលមាននៅជិតឥតឃ្លាតឃ្លា

ព្រះអង្គយើងច្រៀងសរសើរទ្រង់ បទនេះជាអំណរគុណយើង៕

២. ចំពោះសម្រស់ពណ៌ទាំងឡាយ នៃពេលថ្ងៃនិងនៃពេលយប់ ជួរភ្នំរុក្ខជាតិនិងបុប្ផា ពន្លឺថ្ងៃព្រះចន្ទតារា

ព្រះអង្គយើងច្រៀងសរសើរទ្រង់ បទនេះជាអំណរគុណយើង៕

៣. ចំពោះក្តីស្នេហ៍មនុស្សលោក បងប្អូនកូនឪពុកម្តាយផង មិត្តនៅផែនដីនិងឋានលើ ចំពោះទឹកចិត្តស្លូតរាបសា

ព្រះអង្គយើងច្រៀងសរសើរទ្រង់ បទនេះជាអំណរគុណយើង៕